Showing posts with label អានកំសាន្ត. Show all posts
Showing posts with label អានកំសាន្ត. Show all posts

Sunday, November 15, 2015

អានកំសាន្ត

អត្ថបទខ្លីតែមានន័យ ពីអ្នកស្រី កែវ ច័ន្ទបូរណ៍
"រឿង ត្រឡោកបាយ"

-ក្រោយពីបានធ្វើបុណ្យបូជាសពម្តាយរួចហើយ សុធាក៏ពិគ្រោះនឹងភរិយា ដើម្បីទទួលយក ឪពុកចាស់ មកនៅជាមួយ ព្រោះគាត់នៅឯស្រុក តែម្នាក់ឯង គ្មាននរណា ជួយថែរក្សា។ ណារីក៏យល់ព្រម ទាំងទើសទាល់ក្នុងចិត្ត ត្បិតឪពុកក្មេក ជាអ្នកជនបទ មិនដែលរស់នៅទីក្រុង។
ក្រោយពេលបាន មករស់នៅ ជាមួយគ្រួសារ របស់កូន តាព្រីងបានប្រឹងរៀបចំ ឥរិយាបថ តម្រូវចិត្ត កូនប្រសារណាស់ ខ្លាចចិត្តម្ចាស់ផ្ទះ ដែលជាអ្នកទីក្រុង ក៏ចេះតែងើបធ្វើការជូតនេះ ជូតនោះក្នុងផ្ទះ មិនហ៊ាន នៅស្ងៀមបន្តិចឡើយ។ រាល់ពេលទំនេរ គាត់អង្គុយបង្រៀន ចៅប្រុសរបស់គាត់ ឈ្មោះសុជាតិ អាយុ៧ឆ្នាំ អោយរៀន ខាត់ត្រឡោកលេង ដើម្បី ធ្វើទ្រ កូទបទភ្លេងខ្មែរ។ ណារីមកពីធ្វើការវិញ ឃើញកូនរៀន ខាត់ត្រឡោក ក៏កើតខឹងសម្បារ រួចក៏ស្រែកគំហកទៅ ឪពុកក្មេក អោយឈប់នាំចៅធ្វើដូច្នោះ។ តាព្រីងក៏នៅស្ងៀម ដេញចៅ អោយទៅរត់លេងវិញទៅ។ នៅរសៀលថ្ងៃដដែល តាព្រីងចូលរួម ពិសារបាយជាមួយ ក្រុមគ្រួសាររបស់សុធា។ តែដោយអារម្មណ៍មិនល្អ គាត់ញ័រដៃទទ្រើក កាន់ចានមិនជាប់ បណ្តាលអោយធ្លាក់ បែកប្រាវ ធ្វើអោយ ណារីខឹងឆេវតែម្តង ព្រោះចាននោះ ជាចំណងដៃ អនុស្សាវរីយ៍ ពេលរៀប អាពាហ៍ពិពាហ៍ របស់ នាងនិងសុធា។ ឃើញដូច្នោះ សុធាក៏ងើប ទៅយក ចានថ្មីមួយ មកផ្លាស់ជូនឪពុក ស្រាប់តែ ណារីឆ្លើយថា ៖